ក្រសួង​នឹង​ប្រកាស​លទ្ធផល​ប្រឡង​បាក់​ឌុប​នៅ​ថ្ងៃទី​១០​កញ្ញា​នេះ

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ​យុវជន និង​កីឡា នឹងធ្វើ​ការប្រកាស​លទ្ធ​ផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៧ នៅ​រសៀល​ថ្ងៃទី​១០ ខែកញ្ញា​វិញ សម្រាប់​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ហើយ​សម្រាប់​ខេត្ត​ផ្សេងៗ​ទៀត នឹង​ប្រកាស​នៅ​ថ្ងៃទី​១១ ខែកញ្ញា ។ នេះ​បើ​យោងតាម Facebook របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ចេញផ្សាយ​នៅថ្ងៃនេះ ។​ ​

ក្រសួង​អប់រំ​បញ្ជាក់ថា ការប្រកាស​លទ្ធផល​នេះ ធ្វើឡើង​មុន​កាលបរិច្ឆេទ​កំណត់​ដោយសារ​ដំណើរការ​កំណែ និង​ដំណើរការ​ស្រង់ បូក​ពិន្ទុ និង​ផ្ទៀងផ្ទាត់​ពិន្ទុ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន និង​តម្លាភាព​ប្រកបដោយ​ស្មារតី​យក​ទុកដាក់​និង​ទទួលខុសត្រូវ​ខ្ពស់​ពី​សំណាក់​ប្រធាន អនុប្រធាន និង​សមាជិក​អនុគណៈកម្មការ​ទាំងអស់​ដែល​ពាក់ព័ន្ធ​៕


 

ដោយ៖ TheSmey | ចុច៖ Like ទំព័ររបស់ពួកយើងដើម្បីទទួលបាននូវអ្វីដែលថ្មីៗជាច្រើនទៀត
ប្រភព៖ ppd-news
SHARE

Milan Tomic

Hi. I’m Designer of Blog Magic. I’m CEO/Founder of ThemeXpose. I’m Creative Art Director, Web Designer, UI/UX Designer, Interaction Designer, Industrial Designer, Web Developer, Business Enthusiast, StartUp Enthusiast, Speaker, Writer and Photographer. Inspired to make things looks better.

  • Image
  • Image
  • Image
  • Image
  • Image
    Blogger Comment
    Facebook Comment

0 comments:

Post a Comment